×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ប្រឡូក​ក្នុង​សិល្បៈ​អស់ជាច្រើនឆ្នាំ លោកស្រីសួន សំអឿន ទទួល​បាន​មេដាយ​ជាច្រើន​ដោយសារ​សមត្ថភាព

Review៖ ភាពប៉ិនប្រសប់ និងសមត្ថភាពសិល្បៈដែលលោកស្រី សួន សំអឿន ហៅយាយអឿន បានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យតារាសិល្បៈជើងចាស់រូបនេះ ទទួលបានប្រជាប្រិយភាពពីសំណាក់បងប្អូនខ្មែរជាច្រើន។

ជាមួយនឹងបទសម្ភាសក្នុងកម្មវិធី Spotlight With Sana យាយអឿន បានឱ្យដឹងថា មុនពេលប្រឡូកក្នុងសិល្បៈ គាត់បានហែលឆ្លងបញ្ហាជីវិតរាប់មិនអស់ ទោះជាយ៉ាងណា ដោយសារនិស្ស័យទើបបណ្តាលឱ្យតារាជើងចាស់រូបនេះ មានឱកាសបានប្រឡូកក្នុងវិថីសិល្បៈរហូតមកដល់បច្ចុប្បន្ន។

យ៉ាងណាមិញ រយៈពេលជាច្រើនឆ្នាំមកនេះ សមិទ្ធផលដែលយាយអឿន បានខំប្រឹងប្រែងកន្លងមក ក៏ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដោយគាត់ ធ្លាប់ទទួលបានមេដាយមាសចំនួន៥គ្រឿង និងមេដាយប្រាក់ចំនួន២គ្រឿង។ ចង់ដឹងថា មេដាយទាំងនេះ ទទួលបានបែបណា និងក្រោមហេតុផលអ្វី តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង