×

ម្ចាស់ផ្ទះល្វែង​ចាស់​អាយុកាល​ជិត១០០ឆ្នាំ​នៅ​ខេត្តកំពង់ឆ្នាំង សម្រេច​ចិត្ត​ចាកចេញ​តាមការ​កំណត់​របស់​អាជ្ញាធរ

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន ១២គ្រួសារ ជាម្ចាស់ផ្ទះល្វែងចំនួន ១៣ល្វែង ដែលមានអាយុកាលជិត១០០ឆ្នាំទៅហើយនោះ និងកំពុងមានសភាពទ្រុឌទ្រោមខ្លាំង បានសម្រេចរើឥវ៉ាន់ចាកចេញហើយ មកដល់នឹងព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ផ្ទះចាស់ទ្រុឌទ្រោមទាំង១៣ល្វែងនេះ សាងសង់ឡើងនៅក្នុងជំនាន់បារាំង អំឡុងឆ្នាំ១៩៣១ មានទីតាំងស្ថិតតាមបណ្តោយផ្លូវផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អគារផ្ទះល្វែងទាំង១៣ល្វែងនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ប្រឈមនឹងគ្រោះថ្នាក់សម្រាប់អ្នកកំពុងរស់នៅ។ ដោយមានការគិតគូរពីសុវត្តិភាពប្រជាពលរដ្ឋ ទើបអាជ្ញាធរ សម្រេចឱ្យម្ចាស់ផ្ទះដែលកំពុងរស់នៅ ត្រូវចាកចេញទៅរស់នៅកន្លែងផ្សេង ហើយប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ក៏មានការយល់ព្រមផងដែរ៕

ដោយ៖ ហឹង ចូច

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង