ហុងកុង៖ មនុស្សរាប់សិបនាក់ បានជាប់នៅលើដំបូលអគារខ្ពស់នៅហុងកុង បន្ទាប់ពីអគ្គីភ័យដ៏ធំមួយ បានកើតឡើងនៅរសៀលថ្ងៃពុធនេះ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះពួកគេ និងពន្លត់ភ្លើង។
អគ្គីភ័យបានចាប់ផ្តើមនៅរសៀលថ្ងៃត្រង់ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅលើផ្លូវ Gloucester ក្នុងតំបន់ផ្សារទំនើប Causeway Bay ដ៏ពេញនិយមរបស់ទីក្រុងហុងកុង។ អគារ ៣៨ ជាន់ មានទាំងការិយាល័យ និងផ្សារទំនើបផងដែរ។
អាជ្ញាធរបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ អ្នកពន្លត់អគ្គីភ័យ បានប្រើជណ្ដើរដែលអាចពន្លូតបានដើម្បីជួយសង្គ្រោះមនុស្សមួយចំនួន ដែលជាប់នៅតាមជាន់នៃអគារ។
មនុស្សជិតមួយរយនាក់ ក៏បានជម្លៀសទៅកាន់ដំបូលនៃអគារផងដែរ ដោយរង់ចាំការជួយសង្គ្រោះ ហើយក្រោយមកបានចាកចេញពីអគារដោយសុវត្ថិភាព និងមិន មានអ្នករងរបួសធ្ងន់ធ្ងរនោះទេ៕
(ទស្សនាវីដេអូ)