×

ធ្លាយ​ប្រាសាទ​ខ្យល់​សម្រាប់​កុមារ​លោតលេង បណ្ដាល​ឱ្យធ្លាក់​ស្លា ប់២នាក់ និង​រងរបួស​ជាច្រើននាក់

អូស្ត្រាលី៖ ប៉ូលីសអូស្ត្រាលីបាននិយាយថា កុមារចំនួនពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ពីលើប្រាសាទខ្យល់ ដែលបានធ្លាយធ្វើឱ្យវាហោះឡើងទៅលើអាកាសជាង១០ម៉ែត្រ ក្នុងប្រទេសអូស្ត្រាលី។

ឧបទ្ទវហេតុដែលបង្កឡើងដោយខ្យល់បក់មួយ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូនេះ នៅឯសាលាបឋមសិក្សាមួយក្នុងទីក្រុង Devonport រដ្ឋ Tasmania ។ ប៉ូលីសបាននិយាយថា ក្មេងៗ បានធ្លាក់ពីកម្ពស់ប្រហែល ១០ម៉ែត្រ។

អាជ្ញាធរ មិនបានបញ្ជាក់ពីអាយុរបស់ពួកគេ ឬនិយាយថាចំនួនអ្នកធ្លាក់ប៉ុន្មាននាក់នោះទេ ប៉ុន្តែបានបញ្ជាក់ថាកុមារមួយចំនួនទៀត បានរងរបួស។

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានហៅឧបទ្ទវហេតុនេះ ថាជា រឿងដ៏គួរឱ្យសោកស្ដាយដែលមិននឹកស្មានដល់។ លោកបានមានប្រសាសន៍ថា៖ “ក្មេងៗកំពុងតែរីករាយ… ហើយវាប្រែទៅជាសោកនាដកម្មដ៏គួរឱ្យរន្ធត់។ វាពិតជាធ្វើឱ្យពួកយើងសោកស្ដាយបំផុត”។

ក្រុមគ្រូពេទ្យ បានមកដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនៅម៉ោងប្រហែល ១០ព្រឹក ម៉ោងក្នុងស្រុក។ កុមារទាំងនោះ ត្រូវបានគេសង្គ្រោះបឋមមុនពេលដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ។

សូមជម្រាបថា ទីក្រុង Devonport នៅឆ្នេរសមុទ្រភាគខាងជើងរបស់ រដ្ឋ Tasmania គឺជាទីក្រុងកំពង់ផែតូចមួយដែលមានអ្នកស្រុកតិចជាង ៣ម៉ឺននាក់ប៉ុណ្ណោះ៕

Monte Bovill
@MonteBovill
Awful scene at Tasmania’s Hillcrest Primary School. Multiple students seriously injured after a jumping castle flipped in a gust of wind

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង