×

មហាជន​នាំគ្នា​ផ្ទុះកំហឹង​នឹង Steve Harvey ក្រោយ​លោក​ស្នើឱ្យ​បវរកញ្ញា​ឥណ្ឌា​២០២១ Harnaaz Sandhu ធ្វើ​សំឡេង​ឆ្មា

អុីស្រាអែល៖ កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ២០២១ នៅប្រទេសអ៊ីស្រាអែល ទើបតែបញ្ចប់ទៅថ្មីៗនេះ ដែលជ័យលាភីក្នុងឆ្នាំនេះបានទៅលើបវរកញ្ញាជនជាតិឥណ្ឌា Harnaaz Sandhu ជាអ្នកដណ្តើមបានមកុដរាជនីសម្រស់។

យ៉ាងណាមិញ ក្រៅពីលទ្ធផលនៃការប្រកួតបានប្រកាសរួច មហាជនកំពុងមានការមិនពេញចិត្តចំពោះទង្វើរបស់ពិធីករល្បីឈ្មោះ Steve Harvey ដែលមិនយកចិត្តទុកដាក់សម្ភាសពីចំណាប់អារម្មណ៍របស់បវរកញ្ញាឡើយ ផ្ទុយទៅវិញបែរជាស្នើសុំឱ្យបវរកញ្ញា Harnaaz Sandhu ធ្វើសំឡេងត្រាប់តាមសត្វឆ្មា នៅលើឆាកអន្តរជាតិដែលមានមនុស្សទស្សនារាប់លាននាក់ទៅវិញ។

អ្នកនិយមលេងបណ្តាញសង្គម Twitter បាននាំគ្នាចែករំលែកតគ្នាដោយរិះគន់ពិធីកររូបនេះជាខ្លាំង។

គួររំឭកថា កាលពីឆ្នាំ២០១៥ Steve បានសាងកំហុសមួយដោយបានប្រកាសឈ្មោះបវរកញ្ញាខុស ដែលជាក់ស្តែងអ្នកឈ្នះពិតប្រាកដ គឺជាបវរកញ្ញាហ្វីលីពីន តែលោកបែរជាប្រកាសថា បវរកញ្ញាកូឡុំប៊ី ជាអ្នកគ្រងមកុដទៅវិញ។

ទីបំផុត មកុដ និងឈៀងដែលបានបំពាក់ឱ្យបវរកញ្ញាកូឡុំប៊ី ត្រូវបានដោះចេញវិញយ៉ាងអាម៉ាស ដើម្បីប្រគល់ឱ្យម្ចាស់មកុដពិតប្រាកដ។ រហូតដល់ឆ្នាំ២០២១ នេះបើទោះជាលោកមិនបានប្រកាសខុសដូចកាលពីឆ្នាំ២០១៥ក៏ដោយ ប៉ុន្តែសំណួរ និងការស្នើសុំឱ្យបវរកញ្ញាឥណ្ឌា Sandhu ធ្វើសំឡេងត្រាប់តាមសត្វឆ្មា ត្រូវបានមហាជននាំគ្នាប្រតិកម្មជាខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង