×

Premier League Preview៖ ការប្រកួត​រវាង Liverpool ទល់នឹង Newcastle

Liverpool និង Newcastle ត្រូវជួបគ្នាក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី១៧នេះ នៅកីឡដ្ឋាន Anfield របស់ក្រុមហង្សក្រហម។

Liverpool បានឈ្នះ ៥លើកក្នុងការជួបគ្នា ៥លើកចុងក្រោយរបស់ពួកគេ ហើយ ពួកគេ នឹងព្យាយាមយកការឈ្នះលើកទី៦ ក្នុងការប្រកួតនេះ ដើម្បីរក្សាសម្ពាធលើក្រុម Manchester City ដែលបានដាច់ ៤ ពិន្ទុក្នុងតារាង Premier League នៅពេលដែលពួកគេបានយកឈ្នះក្រុម Leeds ក្នុងលទ្ធផលយ៉ាងសាហាវ ៧-០។

ទន្ទឹមនឹងនោះ Newcastle បានឈ្នះលើកដំបូងរបស់ពួកគេកាលពីដើមខែនេះ ហើយត្រូវបាន Leicester យកឈ្នះយ៉ាងចាស់ដៃ កាលពីចុងសប្តាហ៍កន្លងទៅ។ ភាពខុសគ្នានៃគ្រាប់បាល់ចំណេញ បានជួយឱ្យក្រុមសារីកាព្រៃ ឈរលើក្រុម Norwich ដែលកំពុងស្ថិតនៅបាតតារាង។

សម្រាប់ក្រុមរបស់លោក Jurgen Klopp បានបញ្ជាក់ថា មិនមានការព្រួយបារម្ភអំពីបញ្ហារបួសថ្មីទេ នៅមុនការប្រកួតនេះទេ។ ក្រុមហង្សក្រហម អាចនឹងមាន Roberto Firmino និង Curtis Jones ត្រឡប់មកវិញ បន្ទាប់ពីអ្នកទាំងពីរ បានត្រលប់មកហ្វឹកហាត់វិញ ក្នុងសប្តាហ៍នេះ។ ទោះយ៉ាងណាក៏ដោយ Divock Origi និង Nathaniel Phillips នៅតែអវត្តមាន ខណៈ Harvey Elliott នៅតែអវត្តមានរយៈពេលវែង។

សម្រាប់ Newcastle វិញ លោក Eddie Howe មានក្រុម ដែលស្ទើរតែពេញលេញ១០០% សម្រាប់ការធ្វើដំណើរទៅ Merseyside ។ កីឡាករ Paul Dummett កំពុងជាសះស្បើយពីរបួស ប៉ុន្តែមិនទាន់អាចវិលត្រលប់មកវិញទេ ខណៈ Federico Fernandez នឹងត្រូវខកខានការប្រកួតមួយចំនួនដោយសារមានបញ្ហាភ្លៅ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson (GK); Trent Alexander-Arnold (RB), Ibrahima Konate (CB), Virgil van Dijk (CB), Andrew Robertson (LB); Naby Keita (CM), Fabhino (CM), James Milner (CM); Mohamed Salah (RW), Diogo Jota (ST), Sadio Mane (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Newcastle ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Martin Dubravka (GK); Fabian Schar (CB), Jamaal Lascelles (CB), Ciaran Clark (CB); Javier Manquillo (RWB), Jonjo Shelvey (CM), Joe Willock (CM), Matt Ritchie (LWB); Miguel Almiron (RW), Callum Wilson (ST), Allan Saint-Maximin (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ៣-០ Newcastle ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Norwich City ប៉ះ Aston Villa ថ្ងៃពុធ ទី១៥ ធ្នូ ម៉ោង២:៤៥នាទីយប់
-Arsenal ប៉ះ West Ham ថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ ម៉ោង ៣:០០ ទៀបភ្លឺ
-Liverpool ប៉ះ Newcastle ថ្ងៃសុក្រ ទី១៧ ធ្នូ ម៉ោង ៣:០០ ទៀបភ្លឺ

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង