×

តារាសម្តែង​ជើងចាស់ Lee Kwok Lun ខំ Live លក់​ឥវ៉ាន់​អស់​រាប់ម៉ោង តែគ្មាន​អ្នកជួយទិញ

ហុងកុង៖ ជាការរកប្រាក់ចំណូលដើម្បីជីវភាព អតីតតារាសម្តែងហុងកុងដែលបានដើរចេញពីប៉ុស្ថិ៍ទូរទស្សន៍ TVB បាននាំគ្នាលក់ឥវ៉ាន់អនឡាញស្ទើរគ្រប់គ្នា។ សូម្បីតែតារាសម្តែងជើងចាស់ដែលនិយមលេចវត្តមាននៅក្នុងភាពយន្តបែបបុរាណលោក Lee Kwok Lun ក៏បានចាប់ផ្តើមលក់ឥវ៉ាន់តាមអនឡាញដូចគ្នា។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន Lee Kwok Lun បានផ្សព្វផ្សាយផលិតផលប្រមាណ១០មុខ ប៉ុន្តែហាក់មិនមានការគាំទ្រឡើយ។ លោកបានព្យាយាមស្រែកលក់ផលិតផលអស់រយៈពេល៨ម៉ោងរហូតភ្នែកឡើយក្រហម ប៉ុន្តែមិនមានអ្នកជួយទិញឡើយ។

ទោះបីជាលោកព្យាយាមបង្កើតបរិយាកាសសប្បាយៗប៉ុណ្ណាក៏នៅតែគ្មានអ្នកជួយទិញ ថែមទាំងមានអ្នកចូលទៅ Comments បែបនេះទៀតថា ពួកគេគេងលក់ឡើងភ្ញាក់ឡើងវិញហើយលោកនៅមិនទាន់ Live ចប់ទៀត ខណៈអ្នកចូលមើលមានរហូតដល់ជាង១ពាន់នាក់ហើយនៅតែគ្មានអ្នកទិញ។

គួរបញ្ជាក់ដែរថា ទីបំផុតប្រាក់ដែលលោកទទួលបានពីការលក់បានមិនដល់ ២០០យ័នឡើយ។ ទោះជាមានមតិរិះគន់ជាន់ពន្លិចយ៉ាងណាក៏ដោយ ក៏នៅមានអ្នកមួយចំនួនបាននិយាយលើកទឹកចិត្ត និងបានរំឭកទៅអ្នកដែលជាន់ពន្លិចថាកុំឱ្យឃោរឃៅពេកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika