×

ឆ្នាំ២០២២ ខាងមុខនេះ ពិធីករ និងពិធីការិនី​ក្នុង​កម្មវិធី “3.2.1 Action” លែងឯកា​ទៀតហើយ​ដោយ​មាន​វត្តមាន​តារាកិត្តិសយស​ជាច្រើន​រូប​ចូលរួម

ភ្នំពេញ៖ ទស្សនិកជនដែលធ្លាប់បានតាមដានកម្មវិធី “3.2.1 Action” កន្លងមក ប្រាកដជាបានដឹងហើយថា កម្មវិធីមួយនេះបានលើកយកភាពយន្តខ្មែរចាស់ៗមកបង្ហាញជូនដោយមានការសម្តែងតាមសាច់រឿង លាយលំជាមួយនឹងភាពកំប្លុកកំប្លែងពីពិធីករ ពិធីការនី ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយថែមមួយកម្រិត។

ប៉ុន្តែសម្រាប់ឆ្នាំថ្មី ២០២២ ខាងមុខនេះ លោកអ្នកនឹងកាន់តែជក់ចិត្តដិតអារម្មណ៍បន្ថែមដោយកម្មវិធីនឹងអញ្ជើញតារាកិត្តិយសមកចូលរួមសម្តែងដោយផ្ទាល់ជាមួយនឹងពិធីករ ពិធីការនីដ៏ស្រស់ស្អាតទាំង២។ ចង់ដឹងថា សិល្បៈសម្តែងមានភាពលំបាកយ៉ាងណាខ្លះ កុំភ្លេចរង់ចាំដានទស្សនាកម្មវិធី “3.2.1 Action” ទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ MyTV ឆាប់ៗនេះ៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង