×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ធនាគារ វីង ជំរុញ​ការធ្វើលំហាត់ប្រាណ​តាម​ប្រព័ន្ធ​អនឡាញ​ដើម្បី​បង្កើន​សុខភាពល្អដល់បុគ្គលិក

បុគ្គលិកនៃធនាគារ វីង បានចូលរួមការរត់តាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនសុខភាពល្អ និងពង្រឹងចំណងទាក់ទងគ្នាទៅវិញទៅមក។

ជាផ្នែកមួយនៃយុទ្ធនាការលើកកម្ពស់សុខុមាលភាពរបស់បុគ្គលិក ខណៈពេលមានជំងឺកូវីដ១៩ កម្មវិធី “រត់ជាមួយវីង” ដោយធនាគារ វីង (ខេមបូឌា) ម.ក បានឈានមកដល់ជុំចុងក្រោយកាលពីចុងសប្តាហ៍មុន។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង ដែលបានចូលរួមក្នុងកម្មវិធីរត់ បានមានប្រសាសន៍ថា៖ “ខ្ញុំលើកទឹកចិត្តឱ្យអ្នករាល់គ្នាធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីរក្សារាងកាយឱ្យមាំមួន និងសុខភាពផ្លូវចិត្ត។ លោកអ្នកអាចហាត់ប្រាណនៅផ្ទះជាលក្ខណៈបុគ្គល ឬជាមួយក្រុមគ្រួសារ។ វាមានប្រយោជន៍ខ្លាំងណាស់ ហើយក៏ជួយពង្រឹងទំនាក់ទំនងក្នុងគ្រួសារផងដែរ”។

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១មក មានអ្នករត់ជាង ១០០នាក់ មកពីធនាគារ វីង បានធ្វើការហ្វឹកហាត់សម្រាប់ការរត់នេះ។ ពួកគេត្រូវបានណែនាំដោយគ្រូបង្វឹកតាមអនឡាញ ដើម្បីធានាថាពួកគេអាចសម្រេចបាននូវ ចម្ងាយគោលដៅរបស់ពួកគេ។ អ្នករត់ អាចជ្រើសរើសចម្ងាយគោលដៅផ្សេងៗគ្នាដូចជា៖ ការរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ឬ ៥គីឡូម៉ែត្រ។

លោក អ៊ុន នរ៉ា ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សស់ធនាគារវីង ដែលដឹកនាំកម្មវិធីរត់នេះ បានឱ្យដឹងថា៖ “ការរត់ និងកីឡាផ្សេងៗមានប្រយោជន៍ជាពិសេសក្នុងការបំបាត់ការភ័យខ្លាច និងការថប់បារម្ភក៏ដូចជារក្សារាងកាយឱ្យមានសុខភាពល្អ ដែលរួមចំណែកដល់សុខភាពផ្លូវចិត្ត និងប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ។”

ដោយសារជំងឺកូវីដ១៩ កំពុងបន្ត កម្មវិធីរត់នេះ ត្រូវបានធ្វើឡើងជាក្រុមតូចៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បុគ្គលិក ត្រូវបានលើកទឹកចិត្តឱ្យរត់ជាមួយគ្រួសារ ឬតាមកម្មវិធីអនឡាញ។

លោក អ៊ីន លីអុន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកហានិភ័យឥណទានរបស់ធនាគារវីង ឱ្យដឹងថា៖ “ការរត់ជាមួយក្រុមការងារក្នុងអំឡុងពេលហ្វឹកហាត់តាមអនឡាញពិតសប្បាយរីករាយណាស់។ យើងមានអារម្មណ៍ជិតស្និទ្ធនឹងគ្នា ទោះបីជាមិត្តរួមការងារខ្លះ ត្រូវធ្វើការពីផ្ទះ ដោយសារជំងឺរាតត្បាតក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ យើងបានរៀនពីវិធីផ្សេងៗក្នុងការរត់ ដើម្បីឱ្យសុខភាពកាន់តែប្រសើរ ហើយរត់បានចម្ងាយឱ្យឆ្ងាយ។”

មុនពេលមានជំងឺរាតត្បាត ក្នុងអំឡុងពេលដែលមនុស្សគ្រប់គ្នាត្រូវបានអនុញ្ញាតឱ្យធ្វើការនៅការិយាល័យជាមួយគ្នា ធនាគារ វីង បានរៀបចំឱ្យមានលំហាត់យោហ្កាប្រចាំសប្តាហ៍ដល់បុគ្គលិក ដើម្បីឱ្យរាងកាយមានសុខភាពល្អ និងពង្រឹងទំនាក់ទំនងក្នុងចំណោមបុគ្គលិក។ ពួកគេខ្លះក៏នៅតែបន្តហាត់យូហ្កាដោយខ្លួនឯងនៅផ្ទះ។
ចាប់តាំងពីឆ្នាំមុនមក ធនាគារវីង បានដាក់ចេញនូវយន្តការផ្សេងៗ ដើម្បីធានាថាបុគ្គលិកអាចបំពេញការងារប្រកបដោយសុវត្ថិភាព និងមានការការពារ។ បុគ្គលិក ត្រូវបានចាក់ថ្នាំបង្ការយ៉ាងពេញលេញ ហើយការប្រជុំ និងកម្មវិធីជួបជុំភាគច្រើន ត្រូវបានផ្លាស់ប្តូរទៅជាកម្មវិធីអនឡាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង