×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

មនុស្ស ២៧នាក់​ជាប់​ក្នុង​អគារភ្លើងឆេះ ក្នុងទីក្រុង​អូសាកា សង្ស័យ​ស្លា ប់​ទាំងអស់

អូសាកា៖ មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា មនុស្សចំនួន ២៧ នាក់ប្រហែលជាបាត់បង់ជីវិត បន្ទាប់ពីអគ្គីភ័យមួយ បានឆាបឆេះអគារគ្លីនិកសុខភាពផ្លូវចិត្តមួយ នៅក្នុងទីក្រុងអូសាការបស់ប្រទេសជប៉ុន នាថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

រូបភាពតាមទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីអ្នកពន្លត់អគ្គីភ័យរាប់សិបនាក់ កំពុងធ្វើការនៅខាងក្នុង និងខាងក្រៅអគារ បន្ទាប់ពីភ្លើងត្រូវបានពន្លត់។ ផ្នែកខាងក្នុងដែលឆេះនៅជាន់ទី៤ ជាកន្លែងផ្តល់សេវាសុខភាពផ្លូវចិត្ត និងការថែទាំសុខភាពទូទៅ។ អ្នកនាំពាក្យប៉ូលិសក្រុងអូសាកា បានប្រាប់ថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ។

ទូរទស្សន៍សាធារណៈ NHK បានដកស្រង់ប្រភពពីប៉ូលីសដោយនិយាយថា វាអាចទៅរួច ដែលថាមានការលួចដុត។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុងអូសាកាម្នាក់បន្តថា មនុស្ស ២៧នាក់ក្នុងចំណោមមនុស្ស ២៨នាក់ រងរបួសក្នុងអគ្គិភ័យ ហើយមិនមានសង្ឃឹមថានឹងមានជីវិត ឡើយ។

អគ្គិភ័យ មិនមែនជារឿងធម្មតានៅក្នុងប្រទេសជប៉ុនឡើយ ហើយឧក្រិដ្ឋកម្ម ក៏កម្រមានដែរ។ កាលពីមួយឆ្នាំមុន បុរសម្នាក់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតជុំវិញការវាយប្រហារដោយដុតស្ទូឌីយ៉ូគំនូរជីវចលនៅទីក្រុងក្យូតូ កាលពីឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សចំនួន ៣៦នាក់ ដែលជាឧក្រិដ្ឋកម្មដ៏ឃោរឃៅបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ការវាយប្រហារនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញឧស្សាហកម្មគំនូរជីវចល និងអ្នកគាំទ្ររបស់ខ្លួន នៅក្នុងប្រទេសជប៉ុន និងជុំវិញពិភពលោក។

ការវាយប្រហារស្រដៀងគ្នា កាលពីឆ្នាំ២០០៨ លើហាងលក់ឌីសវីដេអូមួយក្នុងទីក្រុងអូសាកា បានសម្លាប់ មនុស្ស ១៦នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង