×
ព័ត៌មានថ្មី

តាមដាន​សិក្ខាសាលា “វិធីសាស្រ្ត​ក្នុង​ការប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​កម្ពុជា” នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ

ភ្នំពេញ៖ កុំភ្លេចណា ជួបគ្នាម៉ោង ៣រសៀលនេះ! ទស្សនាសិក្ខាសាលាអនឡាញ កម្ពុជាឈានមុខ លើកទី៣ លើប្រធានបទ “វិធីសាស្រ្តក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា” ។

• ផ្សាយផ្ទាល់: ថ្ងៃទី១៧ ខែធ្នូ វេលាម៉ោង ៣ ទៅ ៥ រសៀល
• តាមរយៈហ្វេសប៊ុកផេក: Ezecom, CTN, Business Cambodia, Sabay, MyTV, CNC, Royal Group

ប្រសិនបើលោកអ្នកកំពុងប្រកបរបរទាក់ទងនឹងអនឡាញ ឬកំពុងមានគម្រោង សូមចូលរួមតាមដានកម្មវិធីនេះឱ្យបានច្រើនកុះករ ដើម្បីទទួលនូវចំណេះដឹងថ្មីៗ និងទាញយកអត្ថប្រយោជន៍កាន់តែច្រើន។ លោកអ្នកក៏អាចផ្ញើសំណួរមកកាន់វាគ្មិនយើងខ្ញុំផងដែរ ប្រសិនបើមានចម្ងល់ផ្សេងៗ។

អ្នកដែលចូលរួមទស្សនា សួរសំណួរ និងបំពេញតាមលក្ខខណ្ឌនឹងមានឱកាសទទួលបានរង្វាន់សំបុត្រកុន 3D និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀតពីក្រុមការងាររបស់យើងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានលើទំព័រហ្វេសប៊ុក Ezecom និង Telegram Channel របស់កម្មវិធី៖ https://t.me/ezecomdigitalwebinar

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង