ម៉ាឡេស៊ី៖ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Cindy Prasetya ត្រូវបានបុគ្គលិកធនាគារទៅដល់ផ្ទះ ដើម្បីរំឭកប្រាប់ថា នាងមានប្រាក់ជាង៣ម៉ឺនដុល្លារក្នុងគណនីសន្សំពេលនេះ។
តាមការឱ្យដឹងពីសាមីខ្លួនបានបញ្ជាក់ថា នាងបានបើកគណនីសន្សំកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងបានដាក់ប្រាក់ចំនួនជាង៣ម៉ឺនដុល្លារចូល។
Cindy បានបន្ថែមថា នាងពិតជាភ្លេចថា ខ្លួនមានប្រាក់សន្សំច្រើនបែបនេះនៅធនាគារពិតមែន ហើយសូម្បីតែកាតធនាគាសម្រាប់ដកប្រាក់ក៏នាងលែងមានដែរ។
គួរបញ្ជាក់ដែរថា វីដេអូរបស់ Cindy ត្រូវបានចែករំលែកនៅលើ TikTok រហូតទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ មនុស្សជាច្រើនមានការហួសចិត្តថា ហេតុអ្វី Cindy អាចភ្លេចងាយៗបែបនេះកើតថាខ្លួនមានប្រាក់ច្រើនថ្នាក់នេះក្នុងធនាគារ?