×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្លិប Inter Milan រៀបចំ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ខ្សែបម្រើ Christian Eriksen

ក្លិប Inter Milan រៀបចំបញ្ចប់កិច្ចសន្យាជាមួយខ្សែបម្រើ Christian Ericksen ដោយសារកីឡាករដាណឺម៉ាក ខកខានចូលលេង ចាប់តាំងពីមានបញ្ហាបេះដូង អំឡុងការប្រកួត Euro ២០២០។

Ericksen បានដួលសន្លប់ដោយសារគាំងបេះដូង អំឡុងការប្រកួតរវាងអាណឺម៉ាក និងហ្វាំងឡង់ កាលពីខែមិថុនា។ គេត្រូវបានជួយសង្រ្គោះភ្លាមៗនៅលើទីលាន មុនបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ច្បាប់ក្នុងលីគបាល់ទាត់កំពូលអ៊ីតាលី Serie A បានចែងថា កីឡាករដែលមានបញ្ហាបេះដូង ឬជំងឺធ្ងន់ធ្ងរ ក្លិបមិនអនុញ្ជាតឱ្យចូលរួមប្រកូតទៀតឡើយ។ ដូច្នេះ Inter Milan ដែលមិនអាចប្រើប្រាស់ Eriksen បានទៀតនោះ នឹងឈានដល់កិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយគ្នាឆាប់ៗនេះ។

Christian Eriksen បានចាកចេញពី Spurs ទៅចូលរួមជាមួយ Inter Milan កាលពីខែមករា ឆ្នាំ២០២០ ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ។ កិច្ចសន្យារបស់ Eriksen ជាមួយ Inter Milan នៅសល់សុពលភាពជាង៣ឆ្នាំទៀត។

កាលពីថ្ងៃទី៣ ខែធ្នូ កីឡាករវ័យ២៩ឆ្នាំ បានចូលហ្វឹកហាត់វិញជាមួយក្លិបចាស់ Odense ក្នុងប្រទេសដាណឺម៉ាកជាលើកដំបូង ក្រោយជោគជ័យពីការវះកាត់បញ្ហាបេះដូង។ យ៉ាងណា មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ថាតើ Eriksen នឹងបន្តអាជីពរបស់ខ្លួនជាមួយក្លិបណាទៀតនោះទេ ពេលដែល Inter Milan ត្រៀមនឹងបញ្ចប់កិច្ចសន្យាជាមួយគេបែបនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង