ភ្នំពេញ៖ មិនដឹងជាយូរប៉ុណ្ណាហើយទេដែល បូរមី ខឹង វីរៈ លែងរវីរវល់ និងលែងស្និទ្ធស្នាលជាមួយដូចមុន ក្រោយដឹងការពិតថា វីរៈ មិនមែនជាមនុស្សស្រលាញ់ភេទដូចគ្នា ហើយមិនព្រមប្រាប់នាងការពិត ធ្វើឱ្យនាងយល់ច្រលំ និងខ្មាសជាខ្លាំងដោយសារគិតថា វីរៈ គេងចំណេញលើនាងជាច្រើនរឿង។
ទោះជាយ៉ាងណា បញ្ហាមួយនេះ កើតឡើងដោយសារ បូរមី ជាអ្នកយល់ច្រលំដោយខ្លួនឯង មិនមែនជាការបញ្ជាក់ប្រាប់ចេញពីមាត់ វីរៈ ឡើយ។ អ្វីដែលសំខាន់គឺ វីរៈ បានសារភាពប្រាប់ បូរមី ពីទំហំនៃក្តីស្រលាញ់ដែលលោកមានឱ្យនាងហើយ ប៉ុន្តែមកទល់ពេលនេះ បូរមី នៅមិនទាន់លើកលែងទោសឱ្យ វីរៈ ឡើយ ទោះជាលោកតាមអង្វរ លន់តួ និងខំដេញហ្គីតាច្រៀងសុំការអភ័យប៉ុណ្ណាក៏ដោយ។
ចាំមើលៗថា បូរមី ចិត្តរឹងបែបនេះដល់ពេលណា បើសូម្បីតែលោកគ្រូគា ក៏នៅខាង វីរៈ ដើម្បីជួយជ្រោមជ្រែងបែបនេះ? តើក្រមុំកម្លោះមួយគូនេះ អាចងរគ្នាបានយូរប៉ុណ្ណាទៀត? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាភាពយន្តខ្មែរបែបកំប្លែង “ផ្ទះបាយស្នេហ៍” ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨យប់នៅ CTN៕
រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”