×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែប្រយុទ្ធ​វៀតណាម Cong Phuong បង្ហាញ​ជំនាញចាំទី មុន​ប៉ះ​ក្រុមកម្ពុជា នៅ AFF Cup

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានហ្វឹកហាត់ត្រូវប៉ះក្រុមជម្រើសជាតិកម្ពុជា សម្រាប់ជំនួបចុងក្រោយក្នុងពូល B ពានរង្វាន់ AFF Cup 2020 ដែលជាការប្រកួតដ៏សំខាន់របស់វៀតណាម ដើម្បីឆ្លងទៅកាន់វគ្គបន្ត។

ខណៈកីឡាកររបស់ក្រុមវៀតណាមផ្សេងៗទៀត បានហ្វឹកហាត់ជាធម្មតា កីឡាករខ្សែប្រយុទ្ធ Nguyen Cong Phuong បានហ្វឹកហាត់រួច ហើយបានពាក់ស្រោមដៃ ដើម្បីបង្ហាញពីជំនាញខាងចាំទី។ កីឡាកររូបនេះ បានប៉ះទង្គិចបន្តិចបន្តួចក្នុងការប្រកួតទល់នឹងក្រុមឥណ្ឌូណេស៊ី ដែលបញ្ចប់ទៅដោយលទ្ធផល ០-០ ប៉ុន្តែមិនមានបញ្ហារបួសធ្ងន់ធ្ងរអ្វីឡើយ។ គេអាចចូលហ្វឹកហាត់ត្រៀមប៉ះកម្ពុជា បានជាធម្មតា។

សូមជម្រាបថា កម្ពុជា នឹងត្រូវជួបវៀតណាម នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩:៣០នាទី ម៉ោងនៅកម្ពុជា។

កម្ពុជា មិនមានឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រឡើយ ប៉ុន្តែសង្ឃឹមថា ការប្រកួតទល់នឹងវៀតណាម ក្រុមគោព្រៃ នឹងព្យាយាមធ្វើឱ្យបានល្អ ដោយមិនឱ្យក្រុមជម្រើសជាតិវៀតណាម អាចឡើងវគ្គបន្តបានទៅដោយស្រួលៗឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង