សិង្ហបុរី៖ តារាសម្តែងសិង្ហបុរី Hong Huifang វ័យ៦០ឆ្នាំ និងZheng Geping វ័យ៥៧ឆ្នាំ បានប្រារព្ធថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំង២រយៈពេល២៨ឆ្នាំយ៉ាងផ្អែមល្ហែមដោយមានកូនប្រុសស្រីទាំង២នៅក្បែរហាក់មានសុភមង្គលជាខ្លាំង។
អាហារជុំគ្រួសារសម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍នេះត្រូវបានកូនស្រីច្បងអាយុ២៥ឆ្នាំ និងកូនប្រុសពៅអាយុ២១ឆ្នាំ រៀបចំដើម្បីពញាក់អារម្មណ៍ឪពុកម្តាយរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។ ទោះជាយ៉ាងណា រំឭកទៅថ្ងៃដែលតារាសម្តែងទាំង២ប្រកាសគម្រោងរៀបការ មិត្តភក្តិមួយចំនួនរបស់ Huifang បាននិយាយថា៖ “ចាំមើលពេលណាអ្នកទាំង២លែងលះ”។
មកទល់ពេលនេះ អាពាហ៍ពិពាហ៍ដែលបានកន្លងទៅរយៈពេល២៨ឆ្នាំមកហើយនៅតែផ្អែមល្ហែមមិនដែលមានភាពល្អក់កកអ្វីឡើយ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំង២នៅតែពោលពាក្យស្នេហាផ្អែមល្ហែមដាក់គ្នាបើទោះជាវ័យច្រើនក៏ដោយ៕