×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ៥នាក់, ជាសះស្បើយ ១១នាក់ និងស្លា ប់​ចំនួន ២នាក់ (២នាក់​អត់បាន​ចាក់​វ៉ាក់សាំង)

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៥នាក់, អ្នកជំងឺចំនួន ១១នាក់ជាសះស្បើយ និងស្លាប់ចំនួន ២នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៤១០ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៧៨២ នាក់ និងស្លាប់សរុបចំនួន ៣.០០៣ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង