×

អាជ្ញាធរ​កម្ទេច​ទំនិញ​ខូចគុណភាព និង​អាល់កុល​ក្លែងក្លាយ​ជាង ១តោន ដែល​រឹបអូស​បាននៅក្នុង​ខេត្តចំនួន៤

ភ្នំពេញ៖ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជិត ៦០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ជិត ១តោន ត្រូវបាន មន្រ្តីជំនាញ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តចំនួន ០៤រកឃើញ ដកហូត និងកម្ទេចចោល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

មន្រ្តីជំនាញ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលកំពុងចរាចរនៅលើទីផ្សារ សំដៅធានាការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ និងការពារសិទ្ធជូនអ្នកប្រប្រាស់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាខាខេត្តបាត់ដំបង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដោយបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៥៦៨,៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៩៧៨លីត្រ។

ទំនិញទាំងនោះត្រូវបានមន្រ្តីជំនាញធ្វើការដកហូត យកមកកម្ទេចចោលភ្លាមៗ ហើយចំពោះម្ចាស់ទំនិញ ត្រូវបានពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង