×

ទោះ​ប្តីបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្ទេចគ្មានសល់​យ៉ាងណាក៏ បុស្បា មិនលែងលះ​ប្តីឡើយ​សុខចិត្ត​រែកនំបញ្ចុក​លក់​ដើម្បី​ជីវភាព

កម្សាន្ត៖ ភាពយន្តបុរាណខ្មែរ “ស្ត្រីពិត ម្តាយពិត ឪពុកពិត” ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរនៃការស្វែងរកស្ត្រី និងឪពុកម្តាយដែលប្រកបដោយព្រហ្មវិហារធម៌ពិតប្រាកដនោះ ត្រូវបានស្តេចផែនដី វង្ស សុខចិត្តចាកចេញពីព្រះនគរដើម្បីទៅស្វែងរក ស្ត្រីពិត ម្តាយពិត ឪពុកពិត ដោយផ្ទាល់ព្រះអង្គ ក្រោយមាណពម្នាក់និយាយថា នគររបស់ព្រះអង្គមិនមានមនុស្សបែបនេះឡើយ។

ដំណើរនៃការស្វែងរកនេះ វង្ស បានជួបមនុស្សជាច្រើនប្រភេទ និងហេតុការណ៍ជាច្រើន។ ទីបំផុត វង្ស បានជួបជាមួយគ្រួសារលោកសេដ្ឋីដែលប្រកបទៅដោយព្រហ្មវិហារធម៌ ដោយយល់ព្រមលើកកូនស្រីតែមួយឱ្យទាំងមិនទាមទារថ្លៃបណ្តាការទៀតផង។

ក្រោយពីរៀបការរួច វង្ស បានបំផ្លាញទ្រព្យសម្បត្តិរបស់លោកសេដ្ឋីខ្ទេចគ្មានសល់រហូតធ្លាក់ខ្លួនរស់នៅខ្ទមតូចរីឯ បុស្បា សុខចិត្តរែកនំបញ្ចុកលក់តាមភូមិដើម្បីបានប្រាក់មកផ្គត់ផ្គង់គ្រួសារ ទោះជា វង្ស ផឹកស្រា លេងល្បែងបំផ្លាញទ្រព្យសម្បត្តិអស់ពីខ្លួនយ៉ាងណាក៏ បុស្បា មិនព្រមលែងលះជាមួយ វង្ស ដែរ។

មិនដឹងថា ទង្វើគ្រួសារលោកសេដ្ឋីប៉ុណ្ណេះអាចធ្វើឱ្យព្រះអង្គប្រាកដក្នុងចិត្តបានឬទេថា ព្រះអង្គអាចស្វែងរកឃើញ ស្ត្រីពិត ម្តាយពិត ឪពុកពិត ហើយឬមិនទាន់ពេញព្រះទ័យនៅឡើយ កុំភ្លេចរង់ចាំតាមដានភាគបញ្ចប់ទាំងអស់គ្នានៅរាត្រីថ្ងៃសៅរ៍ ទី១៨ ខែធ្នូ នេះវេលាម៉ោង៧យប់តទៅនៅកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង