×

ស្ងាត់ៗ តារា​ហុងកុង​ទាំង២​នេះ​ស្វាគមន៍​សមាជិក​ថ្មីម្នាក់ទៀត​ហើយ

ហុងកុង៖ Tavia Yeung និង Him Law បានកាន់ដៃគ្នាដើរលើផ្លូវអាពាហ៍ពិពាហ៍តាំងពីឆ្នាំ២០១៦មកម្ល៉េះក្រោយមើលចិត្តគ្នាអស់រយៈពេល ៥ឆ្នាំ។ ទោះជាយ៉ាងណា ទំនាក់ទំនងរបស់តារាប្រុសស្រីទាំង២នេះចាប់ផ្តើមឡើងពីមិត្តភក្តិធម្មតា វិវឌ្ឍន៍ជាមិត្តជិតស្និទ្ធរហូតឈានដល់ទំនាក់ទំនងស្នេហាកាន់ដៃគ្នាសាងគ្រួសារ។

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍នឹងគ្នារួចមក អ្នកទាំង២បានស្វាគមន៍ចំណងដៃកូនស្រីដំបូងកាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅ ចំណែកឯចុងឆ្នាំ២០២១នេះដែរ តារាហុងកុងល្បីឈ្មោះទាំង២ក៏ទទួលបានកូនប្រុសម្នាក់ទៀតផងដែរ ប៉ុន្តែលើកនេះអ្នកទាំង២មិនបានប្រកាសដំណឹងដែលគួរឱ្យសាទរនេះឡើយ។

ទោះជាយ៉ាងណាគ្រប់គ្នាបានចូលរួមអបអរសាទរចំពោះគ្រួសារដែលពោរពេញដោយភាពកក់ក្តៅរបស់តារាទាំង២រូបនេះផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង