រតនគិរី៖ ទឹកជ្រោះកាចាញ ជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលសម្បូរទៅដោយទេសភាពពណ៌បៃតង ទឹកជ្រោះដ៏ស្រស់ស្អាត និងម្លប់ឈើដ៏ត្រជាក់ គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរភ្ញៀវទេសចរអាចលេងទឹកឬហែលទឹក ដើរឆ្លងស្ពានយោល ទស្សនាទេសភាពព្រៃភ្នំ តូបសម្រាប់អង្គុយញ៉ាំអាហារ និងចំណុចផ្សេងៗទៀត។
ទឹកជ្រោះកាចាញស្ថិតក្នុងឃុំកាចាញ ស្រុកបានលុង ខេត្តរតនគិរី។ ទឹកជ្រោះកាចាញ មានចម្ងាយ ៨ គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៧៨ ។
ក្នុងចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី នៅខាងឆ្វេងដៃយើងនឹងមកដល់ផ្លូវបំបែកចូលទៅកាន់ទឹកជ្រោះកាចាញ ដែលមានស្លាកសញ្ញាសម្គាល់ផងដែរ រួចយើងត្រូវបន្តដំណើរតាមផ្លូវនោះប្រមាណ ៥គីឡូម៉ែត្រទៀត យើងនឹងទៅដល់ទីតាំងទឹកជ្រោះហើយ៕