×

Premier League Preview៖ ការប្រកួតរវាង Wolves ទល់នឹង Chelsea ផ្សាយបន្តផ្ទាល់នៅ CTN

ក្រុម Wolves នឹងស្វាគមន៍ក្រុមភ្ញៀវ Chelsea នៅសប្ដាហ៍ទី១៨ នៃក្របខណ្ឌ Premier Leauge ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខ នៅស្ថានីយទូរទស្សន៍ CTN ។

កីឡាករ Duo Fabio Silva និង Yerson Mosquera របស់ក្រុម Wolves បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ ខ្សែប្រយុទ្ធកូរ៉េខាងត្បួង Hwang Hee-chan មានទាន់ច្បាស់ថាបានចូលលេងនោះទេ ដោយសារតែរបួស ក្នុងជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Brighton កាលពីលើកមុន។

Thomas Tuchel បានសារភាពថា Chelsea អាចនឹងប្រើប្រាស់ Mateo Kovacic និង N’Golo Kante ក្នុងការធ្វើដំណើរទៅកាន់ Wolves ។ ខ្សែបម្រើសញ្ជាតិក្រូអាត Kovacic បានត្រលប់មកហ្វឹកហាត់វិញកាលពីថ្ងៃសុក្រ បន្ទាប់ពីនៅដាច់ដោយឡែកពីគេដោយសារកូវីដ១៩ ខណៈ Kante បានត្រលប់មកលេងជាកីឡាករបម្រុងវិញ បន្ទាប់ពីមានបញ្ហាជង្គង់ក្នុងការប្រកួតស្មើ ១-១ ជាមួយ Everton កាលពីពាក់កណ្ដាលសប្ដាហ៍។

Ruben Loftus-Cheek បានរងរបួស ខណៈពេលដែលបញ្ហាខ្នងរបស់ Jorginho ធ្វើឱ្យគេមិនទាន់ច្បាស់សម្រាប់ការប្រកួតនេះឡើយ។ ក្រុមតោខៀវ នៅតែមិនមានកីឡាករ Romelu Lukaku, Timo Werner និង Callum Hudson-Odoi ដោយសារតែការដាក់ឱ្យនៅដាច់ដោយឡែក។

នេះអាចជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Sa; Kilman, Coady, Saiss; Semedo, Neves, Moutinho, Marcal; Traore, Jimenez, Podence

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Mendy; Chalobah, Silva, Rudiger; James, Kante, Jorginho, Alonso; Mount, Ziyech; Pulisic

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Wolves ១-២ Chelsea ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Aston Villa ប៉ះ Burnley ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ MyTV
-Wolves ប៉ះ Chelsea ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២១:០០ នៅ CTN
-Tottenham Hotspur ប៉ះ Liverpool ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២៣:៣០ នៅ MyTV
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika