×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

បង្ហាញពិន្ទុ ដែល​ត្រូវបាន​កំណត់​ឱ្យជាប់ សម្រាប់​ការប្រឡង​បាក់ឌុប​ឆ្នាំនេះ

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា របបពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) អតិបរមា គឺ ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រចិត្ត ដូច្នេះពិន្ទុប្រឡងជាប់ គឺ ៥០០ដក២៥ រួចចែកនឹង២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ ពិន្ទុជាប់។

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។

សូមជម្រាបថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤.១៨៣ នាក់ ស្រី ៦០.៣៩៧ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤.៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ។ វិញ្ញាសា ប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និងមាន៧មុខវិជ្ជា ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរគឺ ទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង