×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

រដ្ឋមន្ត្រី​ក្រសួងអប់រំ៖ ករណី​សង្ស័យ​មានកូវីដ១៩ បេក្ខជន​ប្រឡង​បាក់ឌុបឆ្នាំនេះ ធ្វើ​តេស្ត​ដោយ​ខ្លួនឯង ជៀសវាង​ប្រឡង​ដោយឡែក​តែម្នាក់ឯង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំអំពាវនាវដល់សិស្សដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បើករណី
សង្ស័យថាខ្លួនមានកូវីដ១៩ ត្រូវធ្វើតេស្តដោយខ្លួនឯងឱ្យរួចរាល់ពីឥឡូវ ដើម្បីជៀសវាងត្រូវការលំបាកប្រឡង
ដោយឡែកតែម្នាក់ឯង។

នៅក្នុងសន្និសីទសារព័ត៌មាននៅក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២០ ខែធ្នូនេះ ស្តីពីដំណើរ
ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និង២៨ ខែធ្នូនេះ លោក
ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវទៅដល់សិស្សានុសិស្សទាំងអស់
ដែលត្រូវប្រឡងបាក់ឌុបនៅពេលខាងមុខនេះ បើក្នុងករណីសង្ស័យថាខ្លួនអាចមានពាក់ពន្ធ័ទៅនឹងបញ្ហាជំងឺ
កូវីដ១៩ ត្រូវធ្វើតេស្តដោយខ្លួនឯងឱ្យរួចរាល់ចាប់ពីឥឡូវរហូតដល់មុនថ្ងៃប្រឡងមកដល់ ដើម្បីជៀសវាងមាន
បញ្ហាអ្វីមួយនៅថ្ងៃប្រឡង ខណៈក្រុមការងារក្រសួងនៅតាមមណ្ឌលប្រឡងនីមួយៗនឹងធ្វើការវាស់កម្ដៅសម្រាប់
បេក្ខជនទាំងអស់មុនពេលអនុញ្ញាតឱ្យចួលប្រឡង ហើយបើក្នុងករណីមានកម្ដៅខ្លួនលើស ឬក៏មានរោគ
សញ្ញាសង្ស័យអ្វីមួយ បេក្ខជននោះ ត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកមួយផ្សេងដែលបានរៀប
ចំដោយក្រុមការងារក្រសួង។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី២៧
និង២៨ ខែធ្នូនេះ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៤.១៨៣ នាក់ ក្នុងនោះសិស្សស្រីចំនួន
៦០.៣៩៧ នាក់ ដោយចែកចេញជា ២០៤ មណ្ឌល ស្មើនឹង ៤.៦១៦ បន្ទប់ ដោយក្នុងមួយបន្ទប់មានបេក្ខជន
ចំនួន ២៥ នាក់ ខណៈលទ្ធផលប្រឡងក្រសួងអប់រំបានកំណត់យកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ ពេល
រសៀល ជាពេលប្រកាសសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃ ១៩ ខែមករាដដែលសម្រាប់
លទ្ធផលប្រឡងរបស់សិស្សនៅខេត្តផ្សេងៗ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹងថា របបពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អតិបរមា គឺ ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រចិត្ត ដូច្នេះពិន្ទុប្រឡងជាប់ គឺ ៥០០ដក២៥ រួចចែកនឹង២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ ពិន្ទុជាប់៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង