ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ១១នាក់ បានជាសះស្បើយ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៤២៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៨០៣នាក់ និងស្លាប់សរុបចំនួន ៣.០០៥នាក់៕