×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

សូមមាតាបិតា​កុំធ្វេសប្រហែស! មាន​ករណី​ក្មេងប្រុស​អាយុ១ឆ្នាំ លង់​ទឹកពាង​ខាងមុខផ្ទះ ស្លា ប់

បន្ទាយមានជ័យ៖ ក្មេងប្រុសអាយុមួយឆ្នាំម្នាក់ បានលង់ទឹកពាងសម្រាប់ស្រោចដំណាំក្នុងចម្ការបណ្តាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ សុភត់ រតនា អាយុ ០១ឆ្នាំ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ម្តាយឈ្មោះ យ៉ា ស្រីរ័ត្ន អាយុ ២៧ឆ្នាំ លក់ដូរនៅនឹងផ្ទះ និងឪពុកឈ្មោះ រ៉ាន់ សុភត់ អាយុ ៣១ឆ្នាំ ទៅធ្វើការនៅប្រទេសថៃ។

នគរបាលបានបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃ ក្មេងរងគ្រោះ ត្រូវបានជីដូននាំយកទៅលេង មើលថែ នៅឯផ្ទះក្នុងចម្ការដោយម្តាយរបស់ក្មេងរងគ្រោះជាប់រវល់លក់ដូរ។ នៅមុនពេលកើតហេតុ ជីដូនឈ្មោះ លាភ អាយុ៦៧ឆ្នាំ បានយកចៅទៅលេងនៅផ្ទះក្នុងចម្ការ និងថែទាំ ដូចសព្វមួយដង ហើយនៅថ្ងៃកើតហេតុ សង្ស័យគាត់រវល់មើលដំណាំក្នុងចម្ការ ហើយក្មេងរងគ្រោះ បានរត់លេងនៅទីនោះ។ ក្រោយពីបាត់ចៅ ក៏ស្រែកហៅមិនឮឆ្លើយ គាត់បានដើររកស្រាប់តែឃើញចៅ ស្លាប់នៅក្នុងពាង មានទឹកជិតពេញនៅខាងមុខផ្ទះចម្ងាយប្រមាណជា ៧ម៉ែត្រ។

នគរបាលបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន ក៏បានបង្កើតក្រុមការងារចុះទៅពិនិត្យសព ឃើញថា ក្មេងរងគ្រោះពិតជាស្លាប់ ដោយសារលង់ពាង (ខាប់ដាក់ទឹក) ប្រាកដមែន។ ក្រោយពិនិត្យរួច បានប្រគល់ជូនម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង