ចិន៖ យោងតាមអាជ្ញាធរចិនបានឱ្យដឹងថា មនុស្សចំនួន ៤នាក់បានស្លា ប់ និង ៨នាក់បានរងរបួស បន្ទាប់ពីផ្នែកមួយ នៃស្ពានអាកាស ផ្លូវហាយវេមួយ នៅក្នុងខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន បានបាក់ធ្លាក់មកក្រោម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀលថ្ងៃសៅរ៍ ទី១៨ ខែធ្នូ នៅទីក្រុង Ezhou ដែលមានស្ពានប្រហែល ៥០០ ម៉ែត្រដែលបានសាងសង់នៅលើផ្លូវល្បឿនលឿនមួយ។ នេះបើយោងតាមអាជ្ញាធរដឹកជញ្ជូន និងប៉ូលីស។
យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua ដែលបានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា រថយន្តដឹកទំនិញចំនួន៣គ្រឿង ត្រូវបានស្ពានធ្លាក់សង្កត់ពីលើ ហើយរថយន្តមួយគ្រឿង ត្រូវបានគាប់នៅក្រោមស្ពានដែលបាក់។
ស្ពានអាកាសនេះ កំពុងស្ថិតនៅក្នុងការជួសជុល នៅពេលហេតុការណ៍បានកើតឡើង។ មិនមានសេចក្ដីរាយការណ៍ពីចំនួនកម្មករដែលកំពុងធ្វើការនៅពេលនោះទេ។
ការស៊ើបអង្កេតបឋមបានបង្ហាញថា រថយន្តដឹកទំនិញ១គ្រឿង ទម្ងន់សរុប ១៩៨តោន បានបាក់ជាពីរកំណាត់ បន្ទាប់ពីធ្លាក់ពីលើស្ពាន។ កាសែតក្នុងស្រុករាយការណ៍ថា ទម្ងន់របស់រថយន្តនេះ លើសទម្ងន់ ៤ដង នៃទម្ងន់ដែលត្រូវបានកំណត់សម្រាប់បើកលើស្ពានអាកាសដែលត្រូវបានសាងសង់កាលពី ១១ឆ្នាំមុននេះ។
របាយការណ៍បាននិយាយថា មន្ត្រីក្រសួងដឹកជញ្ជូនចិន បានស្ថិតនៅកន្លែងកើតហេតុ និងធ្វើការស៊ើបអង្កេត៕
(ទស្សនាវីដេអូ)