×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

វីងម៉ល ចែកជូន​កូដបញ្ចុះ​តម្លៃ​ចំនួន៥០០០០!

ជាមួយនឹងការបញ្ចុះតម្លៃទំនិញរហូតដល់១៥០០០មុខ ផ្តល់ជូនកូដបញ្ចុះតម្លៃចំនួន៥០០០០ ជារៀងរាល់ខែ ព្រមទាំងការដឹកជញ្ជូនដោយឥតគិតថ្លៃ វីងម៉លដែលមាននៅក្នុងកម្មវិធីស្មាតហ្វូនវីង កំពុងនាំមកនូវការសប្បាយរីករាយជូនប្រជាជនកម្ពុជាដើម្បីអបអរឆ្នាំថ្មីនេះ។

ឥឡូវនេះ អតិថិជនរបស់វីងម៉ល ចំណាយកាន់តែតិច ហើយអាចទិញអាហារ ព្រមទាំងភេសជ្ជៈដែលខ្លួនចូលចិត្តបានកាន់តែច្រើន ជាមួយនឹងការបញ្ចុះតម្លៃពិសេសលើទំនិញចំនួន១៥០០០មុខជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់កូដបញ្ចុះតម្លៃចំនួន៥០០០០ តាមរយៈកម្មវិធីស្មាតហ្វូនវីង ពីហាងដ៏ពេញនិយមជាច្រើននៅក្នុងរាជធានីភ្នំពេញ និងខេត្តនានា។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង មានប្រសាសន៍ថា៖ “ពួកយើងផ្តល់ជូនការបញ្ចុះតម្លៃនេះ ដើម្បីឱ្យអ្នកគ្រប់គ្នាអាចរីករាយជាមួយអាហារ និងភេសជ្ជៈដែលខ្លួនចូលចិត្តកាន់តែច្រើនជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ ដោយចំណាយកាន់តែតិច ខណៈពេលដែលឆ្នាំថ្មី នឹងឈានមកដល់ឆាប់ៗនេះ ។ យើងក៏បន្ថែមនូវហាងថ្មីៗ និងពេញនិយមជាច្រើនប្រភេទផងដែរ។ ឥឡូវនេះ វីងម៉ល គឺជាហាងដែលមានការបញ្ចុះតម្លៃដ៏ល្អបំផុតរបស់លោកអ្នក។”

អតិថិជនរបស់វីងម៉លនៅទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ អាចទិញអាហារ និងភេសជ្ជៈជាង ១៥០០០ មុខជារៀងរាល់ថ្ងៃ ដោយគ្រាន់តែចុចពីរបីប៉ក់នៅលើកម្មវិធីស្មាតហ្វូនវីងរបស់ពួកគេ ជាមួយលេខកូដបញ្ចុះតម្លៃ ៥0 000 ដែលចែកជូនជារៀងរាល់ខែ។

លោក ហាសហ៊ីម បានឱ្យដឹងថា៖ “ពួកយើង បានធ្វើការជាមួយហាងដ៏ពេញនិយមជាច្រើននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីធានាថាហាងដែលលោកអ្នកចូលចិត្តទាំងអស់នៅទីនេះ។ ដរាបណាអ្នកមានកម្មវិធីស្មាតហ្វូនវីង លោកអ្នកអាចទិញទំនិញពីវីងម៉លបានហើយ។”

អតិថិជនគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ហើយចុចលើរូបតំណាង “វីងម៉ល” រួចមករកមើល “Discount Store” លោកអ្នកអាចជ្រើសរើសអាហារ និងភេសជ្ជៈដែលចូលចិត្ត រួចកុម៉្មង់ទំនិញក្នុងការបញ្ចុះតម្លៃតែម្តង។ វីងម៉ល នឹងដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នកដោយមិនគិតថ្លៃដឹកជញ្ជូននោះឡើយ។
ជាមួយវីងម៉ល អតិថិជនក៏អាចទិញទំនិញរាប់ពាន់មុខ ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច របស់របរទារក ផលិតផលសុខភាព និងសម្រស់ ក៏ដូចជាទំនិញជាច្រើនប្រភេទផ្សេងទៀតពីហាងកំពុងពេញនិយមជាច្រើន។

អតិថិជន ក៏អាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនប្រចាំថ្ងៃពីវីងម៉ល ដោយគ្រាន់តែចុះឈ្មោះតាមបណ្តាញតេឡេក្រាមនៃទីក្រុង និងខេត្តនីមួយៗ។
អតិថិជននៅភ្នំពេញ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://t.me/WingMall ។ អ្នកនៅសៀមរាបអាចចុចលើ link https://t.me/WingMallSR ។ អ្នកនៅបាត់ដំបងអាចចូលតាមតំណ https://t.me/WingMallBTB ។ អ្នកនៅខេត្តព្រះសីហនុអាចប្រើតំណ https://t.me/WingMallSHV ចំណែកអ្នកនៅខេត្តកំពង់ចាមអាចចុចលើ https://t.me/WingMallKPC ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង