×

ថ្ងៃរំឭកខួប​មរណភាព​១០ឆ្នាំ​របស់​អតីត​មេដឹកនាំគីម ជុងអ៊ីល កូរ៉េខាងជើង​ហាម​មិន​ឱ្យ​មាន​សកម្មភាព​មួយចំនួន សូម្បីតែសើច

កូរ៉េខាងជើង៖ ថ្ងៃរំឭកខួប១០ឆ្នាំនៃមរណភាពរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ប្រជាជនទាំងអស់ ត្រូវបានហាមមិនឱ្យធ្វើនូវសកម្មភាពមួយចំនួនដូចជា ហាមមិនឱ្យផឹកគ្រឿងស្រវឹង ពិធីភ្ជាប់ពាក្យ ពិធីខួបកំណើត និងសូម្បីតែសើច ក៏មិនត្រូវបានអនុញ្ញាតឡើយក្នុងរយៈពេល១០ថ្ងៃ។

ប្រជាជនកូរ៉េខាងជើងទាំងអស់ ត្រូវបានឃ្លាំមើលសកម្មភាពទាំងនេះគិតចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១តទៅ។ គួរបញ្ជាក់ដែរថា កាលពីមុនប្រជាជនកូរ៉េខាងជើងជាច្រើននាក់ ត្រូវបានចាប់ខ្លួន ដោយត្រូវបានចាត់ទុកជាអំពើឧក្រិដ្ឋកម្មជនមនោគមវិជ្ជា ពួកគេត្រូវបានគេយកទៅទីឆ្ងាយដែលមិនចាប់តាំងពីពេលនោះមកលែងឃើញវត្តមានពួកគេទៀត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង