×

សមត្ថកិច្ច​បង្ក្រាប​សិប្បកម្ម​ផលិត​នំពោត (Popcorn) ក្លែងបន្លំ​ប្រភព​ផលិត​គ្មានច្បាប់ នៅ​ឃុំបែកចាន

កណ្ដាល៖ សិប្បកម្មមួយ ដែលមានម្ចាស់ជនជាតិចិន ត្រូវបានបង្ក្រាប កាលពីពេលថ្មីៗនេះ បន្ទាប់ពីទីតាំងនេះ បានផលិត និងចែកចាយនំពោត (Popcorn) គ្មានច្បាប់អនុញ្ញាត ដែលអាចបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមន្រ្តី ក.ប.ប សាខាខេត្តកណ្តាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបករណីផលិត វេចខ្ចប់ ស្តុក ចែកចាយ ផលិតផលនំពោត (popcorn) ក្លែងបន្លំប្រភពផលិត និងគ្មានច្បាប់អនុញ្ញាតនៅទីតាំងផ្ទះលេខ២០ ផ្លូវ១៩ (បុរីពិភពថ្មីកំបូល២) ភូមិសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំពោះម្ចាស់ទីតាំងឈ្មោះ FA HONGJIAN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន សញ្ជាតិចិន ត្រូវបានឃាត់ខ្លួនផងដែរ និងត្រូវប្រឈមមុខចំពោះច្បាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង