×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ទាំងក្មេង ទាំងមានសមត្ថភាព Zhao Lusi ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកគាំទ្រ​ខ្លាំង​ក្រោម​ស្នាដៃ​សម្តែង​ជាច្រើន

ចិន៖ ជាអ្នកស្រុកស៊ីឈ័ន តារាសម្តែងវ័យ ២៣ឆ្នាំ Zhao Lusi បានចាប់ផ្តើមប្រលូកលើវិថីសិល្បៈជាតារាសម្តែងកាលពីឆ្នាំ២០១៦ ក្រោយពីបានចូលរួមក្នុងការជ្រើសរើស Super Girl ដែលរៀបចំដោយទូរទស្សន៍ ហ៊ូណាន។

Lusi គឺជាតារាសម្តែងជំនាន់ក្រោយដែលពោរពេញដោយទេពកោសល្យសិល្បៈខ្ពស់ដែលរាល់ភាពយន្តដែលនាងសម្តែងទាំងប៉ុន្មានសុទ្ធតែទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជាតារាចម្រៀងមួយរូបដែលពោរពេញដោយទឹកដមផងដែរ។

ក្រៅពីសមត្ថភាពសម្តែងហើយ Lusi ក៏ត្រូវបានចាត់ទុកជាតារាស្រីវ័យក្មេងមួយរូបដែលមានសម្រស់គួរឱ្យចង់គយគន់ និងមានចរិតគួរឱ្យស្រលាញ់ជាខ្លាំង។ ដោយសារតែសម្រស់អំណោយផលពីធម្មជាតិ បូករួមនឹងសមត្ថភាពសម្តែងល្អទៀតនោះ បានធ្វើឱ្យតារាស្រីជំនាន់ក្រោយរូបនេះ ទទួលបានប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស ក្នុងវិស័យសិល្បៈចិនមិនចាញ់តារារៀមច្បងឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង