
ចិន៖ ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនៅពេលដែលរថយន្តមួយគ្រឿង កំពុងឈប់ចាក់សាំង ស្រាប់តែបុរសម្នាក់នៅសុខៗ ក៏បានដើរសំដៅទៅទាញបំពង់បង្ហូរសាំងពីរថយន្តនោះ រួចកេះដែកកេះដុតបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ ខណៈពេលដែលមានស្ត្រីម្នាក់ កំពុងអង្គុយក្នុងរថយន្ត។

បើតាមកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៣រសៀល បានបង្ហាញឱ្យឃើញថា បុរសម្នាក់ទៀតដែលឈរពីក្រោយរថយន្តបានរត់ទៅប្រាប់ឱ្យស្ត្រីដែលកំពុងអង្គុយក្នុងរថយន្តរត់ចេញពីទីនោះដើម្បីសុវត្ថិភាព។ ជាក់ស្តែង ក្រោយកើតហេតុ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យដើម្បីសួរចម្លើយផងដែរ៕



