×

WHO៖ ឆ្នាំ២០២២ ត្រូវតែ​ជាឆ្នាំ​ដែល​ត្រូវលុបបំបាត់​ជំងឺ​រាតត្បាត​កូវីដ១៩

ហ្សឺណែវ៖ អគ្គលេខាធិការអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ថា ពិភពលោកត្រូវតែរួមគ្នា និងធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅឆ្នាំក្រោយ។

លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ “ឆ្នាំ២០២២ ត្រូវតែជាឆ្នាំដែលយើងបញ្ចប់ជំងឺរាតត្បាត”។

ស្របពេលដែលពិធីបុណ្យឆ្លងឆ្នាំសាកលខិតជិតមកដល់ ប្រមុខនៃទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិរូបនេះ បាននិយាយថា ប្រទេសនានាគួរតែយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍ជាតិ ដែលទាក់ទងនឹងថ្ងៃបុណ្យ ពីព្រោះការអនុញ្ញាតឱ្យហ្វូងមនុស្សប្រមូលផ្តុំគ្នានឹងក្លាយជាឱកាសសម្រាប់មេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ដើម្បីរីករាលដាល។

លោកបានបន្ថែមថា វាជាការប្រសើរក្នុងការលុបចោលព្រឹត្តិការណ៍ឥឡូវនេះ ហើយប្រារព្ធនៅពេលក្រោយ “ជាជាងការអបអរសាទរឥឡូវនេះ ហើយសោកស្តាយពេលក្រោយ”។

ចាប់តាំងពីត្រូវបានរាយការណ៍ជាលើកដំបូងនៅអាហ្រ្វិកខាងត្បូង ក្នុងខែវិច្ឆិកា មក វីរុសអូមីក្រុង ត្រូវបានរកឃើញ នៅក្នុងប្រទេសជាច្រើន ដែលជាវាសញ្ញាមិនល្អសម្រាប់ការបញ្ចប់ជំងឺរាតត្បាតដ៏អាក្រក់បំផុតនេះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង