ជប៉ុន៖ ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រហារជីវិតអ្នកទោសចំនួន ៣នាក់ ដែលជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។ នេះបើយោងតាមសារព័ត៌មាន AFP បានចុះផ្សាយ។
ការប្រហារជីវិតនេះ គឺជាលើកទីមួយ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ដែលបានចូលកាន់តំណែងក្នុងខែតុលា និងបានឈ្នះការបោះឆ្នោតសាកលមួយក្នុងខែដូចគ្នា។
ប្រទេសជប៉ុន ដែលមានអ្នកទោសជាង ១០០នាក់រង់ចាំការប្រហារជីវិត គឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍មួយចំនួន ដែលនៅតែមានអនុវត្តទោសប្រហារជីវិត។
ទោសប្រហារជីវិត នៅតែមានការអនុវត្តនៅប្រទេសមួយចំនួន បើទោះជាមានការរិះគន់ពីអន្តរជាតិ រួមទាំងពីក្រុមសិទ្ធិមនុស្សក៏ដោយ។
ប្រទេសជប៉ុន បានប្រហារជីវិតអ្នកទោស ៣នាក់កាលពីឆ្នាំ២០១៩ និង ១៥នាក់កាលពីឆ្នាំ២០១៨ រួមទាំង អ្នកទោស ១៣ នាក់ដែលបានធ្វើសកម្មភាពវាយប្រហារដោយឧស្ម័នពុលកាលពីឆ្នាំ១៩៩៥នៅលើរថភ្លើងក្រោមដីនៅក្រុងតូក្យូ។ ការកាត់ទោសប្រហារជីវិតនៅប្រទេសនេះ ត្រូវបានអនុវត្តដោយការព្យួរក៕
@EàªÖÌ@±È{ÙQOú