×

សហរដ្ឋអាមេរិក កត់ត្រា​ការស្លា ប់ដំបូង​ដោយសារ​វីរុសអូមីក្រុង

អាមេរិក៖ បុរសរស់នៅទីក្រុង Houston ម្នាក់ ដែលមិនបានចាក់វ៉ាក់សាំងបង្ការ ក្នុងវ័យ ៥០ឆ្នាំ បានក្លាយជាជនជាតិអាមេរិកដំបូងគេ ដែលត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង (Omicron)។

ការស្លាប់ដំបូងរបស់អាមេរិកពីវីរុស អូមីក្រុង បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងអាមេរិក (CDC) បាននិយាយថា វីរុសអូមីក្រុង ឥឡូវនេះគឺជាមេរោគដែលលេចធ្លោជាងគេ សម្រាប់ការឆ្លងថ្មី នៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួន ៧៣% នៃការឆ្លងថ្មី កាលពីសប្តាហ៍មុន។ CDC អាមេរិក បាននិយាយថា ករណីឆ្លងថ្មី បានកើនឡើងជិត ៦ដងក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។

CDC អាមេរិក បានបន្តថា នៅក្នុងប្រទេសនេះ ករណីឆ្លងថ្មីបង្កឡើងដោយវីរុសអូមីក្រុង នៅក្នុងតំបន់ទីក្រុងញូវយ៉ក តំបន់ភាគអាគ្នេយ៍ តំបន់ឧស្សាហ៍កម្ម កណ្តាលខាងលិច និងតំបន់ប៉ាស៊ីហ្វិកពាយ័ព្យ មានប្រមាណ ៩០% ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង