Review៖ កម្មវិធី “ពីនេះពីនោះជាមួយសុខគា” គឺជាកម្មវិធីមួយដែលតែងនាំអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយជាមួយពិធីករពូកែវោហាសព្ទលោក ដួង សុខគា រួមជាមួយតារាកិត្តិយសប្រុសស្រីល្បីៗជាច្រើនដួងមកចូលរួមផងដែរ។
យ៉ាងណាមិញ ជួបជាមួយតារាកិត្តិយស៣រូបគឺលោកលុច នាយព្រែក និងលោកសាលបាទី អ្នកទាំង៣ បានចូលខ្លួនជជែកកម្សាន្តជាមួយលោកសុខគា និងបានចែករំលែកពីបទពិសោធន៍លើវិថីសិល្បៈក៏ដូចជាជីវិតផ្ទាល់ខ្លួនខ្លះៗចែកជូនទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍។
ចំណែកឯនៅចុងកម្មវិធី ក៏មានការសួរសំនួរប្លែកៗ និងស៊ីជម្រៅទៅកាន់តារាកិត្តិយសញ៉ាំងឱ្យកម្មវិធីកាន់តែបង្កើនបរិយាកាសឱ្យសើចសប្បាយទ្វេរដង។ ចង់ដឹងថា ពិធីករពូកែវោហាសព្ទ ប៉ះជាមួយតារាកិត្តិយសមាត់រអិលធ្វើឱ្យទស្សនិកជនសើចរឹងពោះប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)