×

សេតវិមាន​អាមេរិក ស្វាគមន៍​សុនខ​ចិញ្ចឹមថ្មី ឈ្មោះថា “មេបញ្ជាការ”

អាមេរិក៖ សេតវិមាន បានបង្ហោះនៅលើ Twitter កាលពីថ្ងៃចន្ទអំពីសមាជិកថ្មី ឈ្មោះ “Commander” ដែលប្រែថា មេបញ្ជាការ។ លោកប្រធានាធិបតី ចូ បៃដិន ក៏នឹងទទួលស្វាគមន៍សត្វឆ្មាមួយក្បាលទៀត ក្នុងខែមករាផងដែរ។ Commander គឺជាពូជឆ្កែប៊ែកហ្សេពូជសុទ្ធ ដែលបានកើតនៅក្នុងខែកញ្ញា។ វាភេទញី ជាកាដូពីបងប្រុស និងបងថ្លៃរបស់លោក បៃដិន។

Commander នឹងក្លាយជាឆ្កែតែមួយគត់នៅក្នុងសេតវិមាន។ សត្វឆ្កែមួយក្បាលទៀតឈ្មោះថា Major ត្រូវបានដកចេញពីសេតវិមាន បន្ទាប់ពីវាបានជាប់ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុ យ៉ាងហោចណាស់ពីរ។ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអ្នកបង្ហាត់សត្វឆ្កែ និងពេទ្យសត្វ សេតវិមាន បាននិយាយថា លោក បៃដិន បានសម្រេចចិត្តធ្វើតាមការណែនាំរបស់អ្នកជំនាញដើម្បីសុវត្ថិភាពសម្រាប់ Major ក្នុងការរស់នៅក្នុងបរិយាកាសស្ងប់ស្ងាត់។

លោក បៃដិន បានទទួលយក Major ជាពូជឆ្កែប៊ែកហ្សេ កាលពី ៣ឆ្នាំមុន តាមរយៈសមាគម Delaware Humane ។

ដោយឡែក Champ ដែលជាពូជឆ្កែប៊ែកហ្សេ អាយុ ១៣ ឆ្នាំមួយក្បាលទៀត របស់លោកបៃដិន បានស្លាប់កាលពីខែមិថុនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង