×

អាជ្ញាធរ​ខេត្តសៀមរាប នឹងរៀបចំ​ព្រឹត្តិការណ៍​ឆ្លងឆ្នាំ​សាកល​ឆ្នាំនេះ នៅ​ព្រៃឈើ​ចង្ក្រានរយ នៃ​ស្រុកវ៉ារិន

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំពិធីឆ្លងឆ្នាំសាកល ឆ្នាំ២០២១ចូលឆ្នាំ២០២២ នៅរមណីយដ្ឋានអេកូទេសចរណ៍ នៃសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវ៉ារិន ដើម្បីជាការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទរបស់ខេត្តសៀមរាប។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៃក្រុមការងាររបស់មន្រ្តីជំនាញពាក់ព័ន្ធ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានលើកឡើងថា សម្បត្តិធម្មជាតិនៃសហគមន៍ព្រៃឈើចង្ក្រានរយ គឺជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្រៅពីប្រាសាទ ហើយការចូលរួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងពិធីបុណ្យឆ្លងឆ្នាំសាកល និងការមកទស្សនាបន្តទៅថ្ងៃអនាគត នៅតំបន់ព្រៃធម្មជាតិនេះ គឺពិតជាក្តីសង្ឃឹម សម្រាប់ការជួយដល់សេដ្ឋកិច្ចសង្គម និងជីវភាពប្រជាជនក្នុងតំបន់នេះ ក្រោយវិបត្តិកូវីដ១៩។

ក្រៅពីស្រុកវ៉ារិន នៅក្រុងសៀមរាប ក៏ត្រូវបានអាជ្ញាធររៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសាកលនេះដែរ ដោយជ្រើសរើសយកទីតាំងសួនច្បារព្រះរាជដំណាក់ ដែលការសម្រេចនេះត្រូវបានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋភិបាលកម្ពុជា បានបញ្ចេញផ្ញើសារជាសំឡេងជូនជនរួមជាតិ ស្តីពីប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ កន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ ជា ស្រស់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង