×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ជួសជុល​ក្បាច់ចម្លាក់​នៅ​ប្រាសាទភ្នំក្រោម​ដែល​កំពុង​ទទួល​រងការខូចខាត​ធ្ងន់ធ្ងរ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះក្បាច់ចម្លាក់នានា នៅប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មប្រាសាទមានការពុកផុយ របេះធ្លាក់ ពិសេសនៅរដូវវស្សា។

ការជួសជុលដែលចាប់ដំណើរការពីដើមខែធ្នូ ឆ្នាំ២០២១មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ចម្លាក់មួយចំនួនដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំឱ្យខូចខាតបន្តទៀត។ ដោយប្រើប្រាស់ប្រភេទកាវពិសេសម្យ៉ាង បាញ់បញ្ចូលក្នុងសាច់ថ្មដែលពុកផុយ ឱ្យមានភាពរឹងមាំឡើងវិញ។

គម្រោងនេះ ត្រូវប្រើពេលយ៉ាងហោចក៏៣ខែដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង