×

អស់ការអត់ធ្មត់ Ploychompoo សម្រេចប្តឹង Agency របស់ខ្លួន​ដែល​បំពាន​កិច្ចសន្យា​ធ្វើឱ្យខ្ជះខ្ជាយ​ពេលវេលា​នាង២ឆ្នាំ

ថៃ៖ តារាចម្រៀង Ploychompoo បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២១ ខែធ្នូ ទាំងទឹកភ្នែកថា នាងបានដាក់ពាក្យប្តឹងភ្នាក់ងារម៉ាឡេស៊ី ដែលនាងបានចុះកិច្ចសន្យាជាមួយ ដោយសារក្រុមហ៊ុន បានបំពានកិច្ចសន្យាចេញបទចម្រៀងរបស់នាងបានតែ១ប៉ុណ្ណោះក្នុងរយៈពេល២ឆ្នាំមកនេះ សម្រាប់បទចម្រៀងឯទៀតក្រុមហ៊ុនតែងយកលេស និងពន្យារពេលរាល់លើកធ្វើឱ្យនាងខាតពេលអស់២ឆ្នាំទទេ។

ពេលនេះតុលាការនៅប្រទេសម៉ាឡេស៊ី បានទទួលពាក្យបណ្តឹងរបស់នាងរួចរាល់ហើយ ដោយ Ploy ទាមទារប្រាក់សំណងជាច្រើនដែលក្រុមហ៊ុនបានខ្ជះខ្ជាយពេលវេលានាង២ឆ្នាំមកនេះគ្មានការងារធ្វើ។ តារាស្រីរូបនេះ បានបញ្ជាក់ថា បទចម្រៀងជាច្រើនដែលនាង បានធ្វើកន្លងមកត្រូវបានពន្យារពេលយកទុកចោលមិនរវីរវល់។ ទោះជាយ៉ាងណា ក្រោយពីដាក់ពាក្យបណ្តឹងរួច បានធ្វើឱ្យនាងមានសម្ពាធខ្លាំងដោយសារត្រូវចំណាយថ្លៃមេធាវីក៏ដូចជាការចំណាយប្រចាំថ្ងៃ។

Ploy បានបង្ហាញអារម្មណ៍រាងចាលមិនចុះកិច្ចសន្យាជាមួយភ្នាក់ងារណាទៀតឡើយ ពោលនាងនឹងធ្វើជាតារាឯករាជ្យមួយរូបដែលទទួលតែការងារជាគម្រោងតែប៉ុណ្ណោះ។ សម្រាប់ការសម្តែង នាងបានឱ្យដឹងថា នាងមិនទាន់ប្រាកដនៅឡើយ គ្រាន់តែដឹងថាពេលនេះនាងចង់ផ្តោតលើការផលិតបទចម្រៀងថៃឱ្យបានច្រើននៅឆ្នាំក្រោយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង