×

ប្រទេសថៃ ផ្អាក​វិស័យទេសចរណ៍​អំឡុងពេល​ឆ្លងឆ្នាំ​សាកល ខណៈ​ករណីវីរុសអូមីក្រុង​កំពុង​កើនឡើង

ថៃ៖ នាយករដ្ឋមន្ត្រីថៃ បានប្រកាសកាលពីល្ងាចថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ថាចាប់ពីថ្ងៃទី២២ ខែធ្នូនេះ អ្នកធ្វើដំណើរទាំងអស់ មិនដាក់ពាក្យសុំចូលប្រទេសថៃបានទៀតទេ ហើយការផ្អាកនេះ អនុវត្តយ៉ាងហោចណាស់ពីរសប្តាហ៍។

ប្រឈមមុខនឹងការកើនឡើងនៃវីរុសអូមីក្រុង នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាស បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ថា ការរឹតបន្តឹងការធ្វើដំណើរនឹងត្រូវដាក់អនុវត្តឡើងវិញ ហើយកម្មវិធីដែលហៅថា Thailand Pass ត្រូវបានផ្អាករហូតដល់ថ្ងៃទី៤ ខែមករា។

ទោះបីជាប្រទេសថៃ បានកត់ត្រាករណីឆ្លងមេរោគអូមីក្រុង ត្រឹមតែ ៦០ករណីក៏ដោយ ក៏ការរីករាលដាលយ៉ាងឆាប់រហ័ស និងងាយឆ្លងនៃមេរោគអូមីក្រុង បានធ្វើឱ្យប្រទេសថៃ បារម្ភពីការផ្ទុះឡើងវិញនៃជំងឺរាតត្បាត ដែលបានអូសបន្លាយអស់រយៈពេល ២ឆ្នាំ។

អ្នកដំណើរដែលបានកក់សណ្ឋាគារទុករួចហើយ អាចនឹងត្រូវតម្រូវឱ្យនៅដាច់ដោយឡែក ឬធ្វើតេស្ត PCR បន្ថែមទៀតផងដែរ។

ចាប់តាំងពីខែវិច្ឆិកាមក វិស័យទេសចរណ៍នៅប្រទេសថៃ បានដំណើរការឡើងវិញ ក្រោមប្រព័ន្ធដែលអនុញ្ញាតឱ្យអ្នកដំណើរដែលចាក់វ៉ាក់សាំងពេញលេញ អាចធ្វើដំណើរដោយសេរី បន្ទាប់ពីពួកគេ បានឆ្លងកាត់ការធ្វើតេស្តនៅពេលមកដល់ដោយទទួលលទ្ធផលអវិជ្ជមានកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង