ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីគម្រោងសាងសង់ស្ពានមួយកន្លែងទៀត ដែលឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ។
លោកទេសរដ្ឋមន្ត្រី បានបង្ហើបដូច្នេះ នៅក្នុងការជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី២ ជំនាន់ទី១ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញនេះ បានទទួលការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ត្រីរួចហើយ៕