
ថៃ៖ ក្រោយមិនបានហោះទៅជួបគ្រួសារនៅប្រទេសស្វីសអស់រយៈពេលជិត៣ឆ្នាំ ទីបំផុតតារាសម្តែងភេទទី៣ Rasamee អាចកក់សំបុត្រយន្តហោះជើងហោះហើរត្រង់ដើម្បីទៅជួបជុំគ្រួសារបានសម្រេច ដែលនេះបានធ្វើឱ្យរូបលោកញញឹមបិទមាត់មិនជិត និងមានអារម្មណ៍រំភើបខ្លាំងដល់ស្រក់ទឹកភ្នែកទៀតផង។

គ្រាន់តែបានឡើងដល់យន្តហោះភ្លាម Rasamee ថតរូបក្នុងន័យចង់ប្រកាសប្រាប់ពិភពលោកឱ្យដឹងថា ទីបំផុតលោកបានត្រលប់ទៅស្រុកកំណើតដើម្បីជួបគ្រួសារហើយ។ គួរបញ្ជាក់ដែរថា តារាសាច់ដុំមានរៀងខ្ពស់ស្រលះរូបនេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់លើវិថីសិល្បៈដោយក្រៅពីអាជីពជាតារាសម្តែងហើយនោះ លោកក៏ជាតារាបង្ហាញម៉ូត និងពិធីករផងដែរ៕

