×

ទិដ្ឋភាព​ថ្ងៃវិស្សមកាល​ក្នុង​ឱកាស​បុណ្យណូអែល​របស់​អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា សាមញ្ញាៗ​តែមានក្តីសុខ

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលធ្លាប់ជាមេដឹកនាំមួយរូបទទួលបានក្តីស្រលាញ់ និងការគោរពខ្លាំងបំផុតពីប្រជាពលរដ្ឋអាមេរិក បានបណ្តើរគ្រួសារទៅកម្សាន្តនៅកោះហាវ៉ៃយ៉ាងមានក្តីសុខ។

រូបភាពប៉ុន្មានសន្លឹក បានបង្ហាញសកម្មភាពលោក អូបាម៉ា កំពុងលេងទឹកសមុទ្រ រីឯកូនស្រី២នាក់របស់លោក ក៏បានជិះកាយ៉ាក់កម្សាន្ត ចំណែកឯភរិយារបស់លោក ទោះមិនមានវត្តមានអំឡុងពេលនោះក៏ដោយ ក៏លោកស្រី បានបង្ហាញខ្លួនពេលក្រោយ និងបានជិះកាយ៉ាក់ជាមួយលោក អូបាម៉ា ផងដែរ។

ដោយសារកោះហាវ៉ៃ គឺជាទឹកដីកំណើតរបស់អតីតប្រធានាធិបតីរូបនេះបន្សល់នូវអនុស្សាវរីយ៍ជាច្រើនពីកុមារ ទើបលោកតែងចំណាយពេលវិស្សមកាលក្នុងថ្ងៃបុណ្យជាមួយគ្រួសាររៀងរាល់ឆ្នាំនៅទីនោះ។ ចង់ដឹងថា ជីវិតគ្រួសាររបស់លោក អូបាម៉ា មានក្តីសុខប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង