កណ្តាល៖ នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីប្រគល់-ទទួលសម្ភារ ជំនួយរបស់ក្រសួងនគរបាលវៀណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមជម្រាបថា រថយន្តដែលប្រគល់ជូន ត្រូវបានស្គាល់ថា រថយន្តម៉ាក Vinfast ដែលជារថយន្តផលិតក្នុងស្រុករបស់ប្រទេសវៀតណាម។ ក្រុមហ៊ុនរថយន្ត Vinfast ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំរបស់វៀតណាម Vingroup ។ ជាមួយគ្នានេះ ក៏ឃើញមានម៉ូតូរបស់ក្រុមហ៊ុនជប៉ុន Honda ផងដែរ៕