×
ព័ត៌មានថ្មី

តោះ! ទៅមើល​សម្រស់ Zhao Liying កាល​ទើបចូល​ប្រលូក​សិល្បៈ​ដំបូង

ចិន៖ Zhao Liying ដែលបានក្លាយជាតារាសម្តែងលំដាប់ជួរមុខមួយរូបក្នុងពិភពសិល្បៈចិន បានធ្វើឱ្យអ្នកគាំទ្រជាច្រើនអត់ទ្រាំនឹងសរសើរនាងមិនបានក្រោយឃើញសម្រស់ពេលទើបចូលប្រលូកក្នុងសិល្បៈដំបូងៗជាមួយទឹកមុខស្រទន់ និងគួរឱ្យស្រលាញ់របស់នាង។

កន្លងទៅអស់ជាច្រើនឆ្នាំមកហើយ ទោះបីជាពេលនេះនាងមានរូបរាងតូចច្រឡឹងជាងមុនក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលសម្រស់របស់តារាស្រីរូបនេះនៅតែក្មេងជាងវ័យដដែល។ តារាស្រីវ័យ៣៤ឆ្នាំរូបនេះ បានចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៦ម្ល៉េះ រហូតដល់ឆ្នាំ២០១១ កេរ្តិ៍ឈ្មោះរបស់នាង ចាប់ផ្តើមរីកសុះសាយដោយអ្នកគាំទ្រជាច្រើនបានស្គាល់នាងតាមរយៈរឿង “New My Fair Princess”។

Zhao Liying មានភាពលេចធ្លោជាមួយការសម្តែងមិនថាភាពយន្តបែបបុរាណ ឬសម័យឡើយ នាងបានក្លាយជាតារាស្រីលំដាប់កំពូលដែលមានប្រជាប្រិយភាពខ្ពស់មិនចាញ់តារារៀមច្បងឡើយ មិនត្រឹមតែប៉ុណ្ណោះ ភាពយន្តដែលនាងបានសម្តែងភាគច្រើនគឺសុទ្ធសឹងទទួលបានការវាយតម្លៃខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ តោះកុំឱ្យខាតពេលយូរ ទៅមើលភាពខុសគ្នារបស់ Zhao Liying រវាងពីមុន និងឥលូវទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង