បន្ទាយមានជ័យ៖ នៅបរិវេណមន្ទីរពិសោធន៍ ក.ប.ប “ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ”ក្រុងប៉ោយប៉ែត នៅថ្ងៃទី ២២ខែធ្នូ ឆ្នាំ ២០២១នេះ បានដុះបំផ្លាញ អាល់កុលដែល ក្លែងក្លាយ និងមុខទំនិញកាកសំណល់កម្ទេចមី ខូចគុណភាពជាង ៦តោន ត្រូវបានមន្ត្រីសាខា ក.ប.ប ដុតកំទិចចោល។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិធានការពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំមន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាប និងដកហូតនូវទំនិញខូចគុណភាពរយៈ៦ខែដើមឆ្នាំ២០២១នេះមាន ៦.៤០៥គីឡូក្រាមមាន កាកសំណល់កម្ទេចមីមានទម្ងន់ ២.១២៥គីឡូក្រាម ស្រាប៊ៀសិង្ហហួសការបរិច្ឆេតទំងន់៦៨១គីឡូក្រាម ស្រាប៊ៀប៊ូឌូស័រទំងន់១៨២គីឡូក្រាម ភេជ្ជៈអាដេហួសការបរិច្ឆេត១៨២គីឡូក្រាម អាលកុលក្លែងក្លាយ២.២៩១គីឡូក្រាម ស្មើ៧១ពីដុង ភេជ្ជៈ កូកាកូឡា ទឹកក្រូច ដបចម្រុះនិងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត។
លោកបានបញ្ជាក់ថា ទំនិញជាង៦តោនដែលត្រូវបានដុតកំទិចចោលនាពេលនេះជាទំនិញដែលត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត និងសមត្តកិច្ចពាក់ព័ន្ធបង្ក្រាបនិងដកហូតបានដោយសុំគោលការឯកឧត្តម កើត សុវណ្ណរ៉េត ព្រៈរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកំទិចចោល។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា រាល់ទំនិញដែលខូចគុណភាណដែលមន្ត្រីជំនាញបង្ក្រាបដកហូតបាននៅចុងឆ្នាំ២០២១នេះត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់និងករណីម្ចាស់ស្ថានីយ៍ប្រេងដែលមន្ត្រីជំនាញរកឃើញដែលលក់សាំងមិនគ្រប់លីត្រដូចជាលក់សាំង ១០០លីត្របានត្រឹមតែ ៩០លីត្របានបាត់អស់១០លីត្របាញ់តែខ្យល់ចូលនេះបទល្មើសមួយដែលត្រូវមានវិធានការ និងអ្នកលក់ទំនិញមិនត្រូវលក់ទំនិញដែលហួសការបរិច្ឆេតទំនិញខូចគុណភាពមិនត្រូវគឹតតែប្រយោជន៍ត្រូវគឹតពីសុខភាពប្រើប្រាស់៕
អត្ថបទ៖ ជា ថន