ភ្នំពេញ៖ ការទទួលពាក្យស្នើរសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីបណ្តុះបណ្តាល
គ្រូបង្រៀន បានចាប់ផ្ដើមហើយ។
បើយោងតាមស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ពាក្យស្នើសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននឹងចាប់ផ្តើមបើកទទួលពីថ្ងៃទី២២ ខែធ្នូតទៅ។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអាននូវសេចក្តីណែនាំជាមុន ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីលក្ខខណ្ឌក្នុងការដាក់ពាក្យ និងព័ត៌មានបន្ថែមផ្សេងៗទៀតមុនការបញ្ជូនឯកសារទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា។
ឯកសារចាំបាច់ផ្សេងៗ រួមទាំងសេចក្តីណែនាំអំពីអាហារូបករណ៍ និងទម្រង់ពាក្យស្នើសុំអាចរកបានតាមរយៈតំណភ្ជាប់ខាងក្រោម។
https://www.kh.emb-japan.go.jp/itpr_en/11_000001_00788.html