×

ថ្ងៃនេះ​កម្ពុជា​គ្មានករណី​ស្លា ប់​ដោយសារ​កូវីដទេ តែ​រកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ៤នាក់, ជាសះស្បើយ ១០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ ខណៈអ្នកជំងឺចំនួន ១០នាក់ បានជាសះស្បើយ និងគ្មានស្លាប់ឡើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៤៣៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៨៣៤នាក់, ស្លាប់សរុបចំនួន ៣.០០៦នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង