×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

មកដឹង​ពីរបៀប​នៃ​ការជួសជុល​សសរ​ទាំង២៣​នៅថែវព្រះពាន់ នៃ​ប្រាសាទអង្គរវត្ត ដែល​នឹងបញ្ចប់​នៅ​ដំណាច់​ឆ្នាំ២០២១

សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលសសរចំនួន ២៣ ក្នុងចំណោមសសរចំនួន៨៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលកំពុងប្រឈមនឹងការពុកផុយខូចខាតខ្លាំងដោយសារធម្មជាតិ និងអាយុកាលយូរឆ្នាំ ហើយការជួសជុលនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១។

លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កត្តាដែលធ្វើឱ្យសសរចំនួន ២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តពុកផុយ បណ្ដាលមកពីស្លែល្អិតៗដែលបង្កើតបានទៅជាបាក់តេរី និងកត្តាបង្កដោយសារធាតុគីមី ហើយបំលែងទៅជាអាស៊ីដ រួមជាមួយកម្តៅ និងសំណើមផ្សេងៗទៀត។ ចំំពោះការជួសជុលសសរទាំង ២៣នេះ បានបែងចែកជា ២ដំណាក់កាល ដោយដំណាក់កាលទី១ បានជួសជុលចំនួន ១២សសរ ចាប់ផ្តើមកាលពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ និងដំណាក់កាលទី២ បានជួសជុលចំនួន ១១សសរទៀត ដោយចាប់ផ្តើមពីពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។

សូមបញ្ចាក់ថា នៅរាល់មុនពេលចាប់ផ្តើមជួសជុល ក្រុមអ្នកជំនាញតែងតែប្រើឧបករណ៍ធ្វើតេស្តរកជាតិអំបិលដែលជាប្រភពនៃការបំផ្លាញសសរ បន្ទាប់មកក្រុមអ្នកជំនាញបានប្រើប្រាស់ឧបករណ៍ ទែកម៉ូក្រាហ្វី (The rmography) ដើម្បីថតស្កេនលើសសរទាំងឡាយ ដើម្បីរកមើលកម្រិតសំណើមក្នុងសសរនីមួយៗ ហើយក៏ប្រើឧបករណ៍ អ៊ុលត្រាសោន (Ultrasound) ដើម្បីថតផ្ទៃខាងក្នុងរបស់ថ្ម ដើម្បីចង់ដឹងពីភាពពុកផុយរបស់វាកម្រិតណាដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង